Monday, July 2, 2012

ជូនពរអោយមានសម្រស់ស្រស់ស្អាត ពី​បង

1 comment:

  1. ចៅក្រមខេត្ដកណ្ដាល សម្រេចឃុំខ្លួនជនដៃដល់សម្លាប់មិត្ដភក្ដិឯង ទាំង ៣នាក់ នៅស្វាយរលំ
    កណ្ដាល:ក្រោយពីបានសាកសួររួចមកចៅក្រមសាលាដំបូងខេត្ដកណ្ដាល លោក លឹម សុគន្ថា នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១២នេះ បានសម្រេចឃុំខ្លួនជនសង្ស័យចំនួន ៣នាក់ ដែលសម្លាប់មិត្ដភក្ដិរបស់ខ្លួន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២ ស្ថិតនៅភូមិលេខ៣ ឃុំស្វាយ រលំ ស្រុកស្អាង ខេត្ដកណ្ដាល ហើយត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន កាលពីថ្ងៃទី៣ ខែកក្កដា ខណៈដែលជនដៃដល់បាននិងកំពុងរត់គេចខ្លួន។យោងតាមប្រភពព័ត៌មាន ពីសាលាដំបូងខេត្ដកណ្ដាល បានឱ្យដឹងថា ក្រោយពីការសាកសួររួចមក លោកចៅក្រម លឹម សុគន្ថា បានសម្រេចឃុំ ខ្លួនជនសង្ស័យទាំង ៣នាក់ នេះ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ដើម្បីរង់ចាំបើកសវនាការនៅពេលក្រោយ ដោយឡែកជនដៃដល់ឈ្មោះ វង្ស ចំរើន ហៅ ប៉ូច ដែលកំពុងរត់គេចខ្លួននោះ ចៅក្រមនឹងចេញដីកា ឱ្យតាមចាប់ខ្លួននាពេលឆាប់ៗខាងមុខនេះ។
    ប្រភពព័ត៌មាន បានបន្ដថា នៅចំពោះមុខចៅក្រម ជនសង្ស័យទាំងបី ដែលបានប្រើប្រាស់គ្រឿងញៀន ហើយមានចរិតកាចសាហាវ និងឃោរឃៅនោះ បានសារភាពថា ពួកគេជាអ្នកជួយចាប់ដៃចាប់ជើងជនរងគ្រោះ ដើម្បីឱ្យឈ្មោះ វង្ស ចំរើន យកឡាមអារក ដើម្បីសម្លាប់ជនរងគ្រោះ ប៉ុន្ដែដោយសង្ស័យខ្លាច ជនរងគ្រោះមិនស្លាប់ ក៏បានយកឫស្សីចាក់បំពង់កជនរងគ្រោះបន្ថែមទៀត រួចហើយក៏សែងសពជនរងគ្រោះ ទៅបោះចោលក្នុងទឹកព្រែក ។
    គួរបញ្ជាក់ថា ជនដៃដល់៤នាក់ បានប្រើល្បិចល្បួងជនរងគ្រោះម្នាក់ យកទៅវាយសម្លាប់ យ៉ាងសាហាវឃោរឃៅ បំផុត នោះ ឥឡូវនេះត្រូវនគរបាលស្រុកស្អាងវែកមុខ រកឃើញ និងឈានទៅការឃាត់ ខ្លួនបាន៣នាក់ជាបន្ដបន្ទាប់ នឹងម្នាក់ទៀតកំពុងរត់គេចខ្លួន ក្រោយពីពួកគេ វាយសម្លាប់ជនរងគ្រោះហើយ រត់ គេចខ្លួនអស់រយៈ ពេលជាង២០ថ្ងៃ មកនោះ ត្រូវបាននគរបាលស្រុក ស្អាងយកមកបង្ហាញមុខជាសាធារណៈ ។ ជនដៃដល់ទាំង៤នាក់ នេះបានវាយសម្លាប់ជន រងគ្រោះម្នាក់កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២ ស្ថិត នៅចុងព្រែកភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្ដកណ្ដាល ហើយបាន គេចខ្លួនរហូតដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០១២ ទើបនគរបាលឃាត់ខ្លួនបានតែម្ដង។
    លោក សេង សុជាតិ អធិការនគរបាលស្រុក ស្អាងបានឱ្យដឹងថា ជនរងគ្រោះសង្ស័យដែល ឃាត់ខ្លួន បាននោះ មានគ្នា៣នាក់ ទី១-ឈ្មោះ នី នាង ភេទប្រុស អាយុ១៩ ឆ្នាំមានមុខរបរជាកម្មកររោង ចក្រ ទី២-ឈ្មោះ ស្រេង សុជី ហៅជី ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ អ្នកទាំងពីរមានទីលំ នៅភូមិស្វាយរលំ៥ ឃុំស្វាយ រលំ ស្រុកស្អាង ខេត្ដកណ្ដាល ទី៣-ឈ្មោះ ឈុន សុធា ហៅប៉ោក ភេទប្រុស អាយុ ១៩ឆ្នាំ មានមុខ របរជាជាងសំណង់ រស់នៅភូមិស្វាយ រលំ២ ឃុំស្វាយរលំ ទី៤-ឈ្មោះ វង្ស ចំរើន ហៅ ប៉ូច ភេទប្រុស អាយុ ២៣ឆ្នាំ មានមុខរបរមិនពិត ប្រាកដ មានទីលំនៅភូមិ ស្វាយរលំ៣ ឃុំស្វាយ រលំ ស្រុកស្អាង ខេត្ដកណ្ដាល កំពុងរត់គេចខ្លួន និង ដកហូតបានម៉ូតូម៉ាកស្មាស ពណ៌ខ្មៅ មួយគ្រឿង ផងដែរ ។

    ចំណែកជនរងគ្រោះដែលជនជនដៃដល់ទាំងបីនាក់វាយសម្លាប់នោះមានឈ្មោះ ចុន សុផល ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរ ជាកម្មករ រោងចក្រ ស្នាក់នៅផ្ទះជួលភូមិកំពង់ព្រីង ឃុំស្វាយរលំ ស្រុកស្អាង ខេត្ដកណ្ដាល មានស្រុក កំណើតនៅ ភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពារាំង ខេត្ដព្រៃវែង ។

    លោកបានបន្ដទៀតថា ជនសង្ស័យទាំង៤នាក់ នេះ បានវាយសម្លាប់ជនរងគ្រោះយ៉ាងសាហាវ ឃោរឃៅបំផុត ដោយកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២ ពួកគេទាំង៤នាក់បានប្រើល្បិចល្បួង ជនរងគ្រោះឱ្យទៅប្រើប្រាស់ គ្រឿងញៀននៅ ម្ដុំចុងព្រែក លុះពេលជនរងគ្រោះ ទៅដល់រួមទាំង ជនសង្ស័យទាំង៤នាក់នេះផង ស្រាប់ តែឈ្មោះ វង្ស ចំរើន ហៅប៉ូច បានយកឈើ៤ជ្រុង វាយទៅ លើជនរងគ្រោះបណ្ដាលឱ្យប្រកាចដួលទៅនឹងដី ដោយពួកគិតថា មិនស្លាប់ស្រាប់តែឈ្មោះ ស្រេង សុជី ហៅ ជី បានយកផ្លែឡាមនៅក្នុងកាបូប របស់គេទៅវះ បំពង់កជនរងគ្រោះ ចំនួន២កន្លែង បន្ថែមទៀត មិនតែប៉ុណ្ណោះឈ្មោះ នី នាង បានស្ទុះទៅកាច់ ទ្រើងននោង យក ហុចទៅឱ្យ ឈ្មោះ វង្ស ចំរើន ហៅប៉ូច ចាក់បំពង់ករពីលើ ស្នាមវះនោះបន្ថែមទៀត ទើបពួកគេនាំគ្នាសែង ជនរងគ្រោះយកទៅ បោះចោលក្នុងទឹកព្រែក តែម្ដងទៅ។លោកបានបន្ដទៀតថា នេះគឺជាជោគជ័យដ៏ ធំមួយសម្រាប់កម្លាំងរបស់លោកដែលខិតខំស្រាវ ជ្រាវយ៉ាងស្វិត ស្វាញបំផុតទាំងថ្ងៃទាំងយប់រហូតឈានទៅចាប់ខ្លួនបាន៣នាក់ជាបន្ដបន្ទាប់ ចំណែក ឯម្នាក់ដែលកំពុង រត់គេចខ្លួននោះ លោកនឹងតាម ចាប់ឱ្យទាល់តែបានមិនឱ្យឧក្រិដ្ឋជនរូបនេះនៅ ក្រៅពីសំណាញច្បាប់ បាននោះទេ ។
    លោក សេង សុជាតិ បានបន្ថែមទៀតថា នេះ ដោយសារតែមានការចង្អុលបង្ហាញពីលោកស្នង ការ និងស្នងការរង ទើបឈានទៅចាប់ជនសង្ស័យ ទាំង៤នាក់នេះបាន ហើយលោកតែងតែលើកទឹក ចិត្ដដល់មន្ដ្រីថ្នាក់ក្រោមជានិច្ច ក្នុងការបំពេញការងារ៕

    ReplyDelete