Tuesday, July 3, 2012

អាវ​ភ្លៀង អំ​ណាយ​សម្តេច​តេ​ជោ និង​លោកជំទាវ ត្រូវបាន​ផ្តល់ជូន​កង​កម្លាំង នៅ​ជួរមុខ ទិស​យោធភូមិភាគ​ទី​៣ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គីម ប៊ុន​ថា​ន នាំយក​អាវ​ភ្លៀង អំ​ណាយ​សម្តេច​តេ​ជោ​និង​លោកជំទាវ ទៅ​ផ្តល់ជូន​កងកម្លាំង​នៅ​ជួរមុខ​ទិស​យោធភូមិភាគ​ទី​៣ កោះកុង: នៅ​ទីបញ្ជាការ​វរ​សេនា​តូច​លេខ​២ កោះ​យ៉ ចំណុះ​កងពលតូច​លេខ​៣១ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​មណ្ឌល​សី​ម៉ា ខេត្តកោះកុង នៅ​សៀ​ល​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១២ បានរៀបចំ​ពិធី​ប្រគល់​អាវ​ភ្លៀង​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោកជំទាវ​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់​កងកម្លាំង ដែល​កំពុង​ឈរជើង​ការពារ​បូរណភាព​ទឹកដី នៅ​ទិស​យោធភូមិភាគ​ទី​៣ ក្រោម​អធិបតីភាព លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គីម ប៊ុន​ថា​ន នាយករង​ខុ​ទ្ធ​កាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន និង​ជា​អគ្គ​មេ​បញ្ជា ការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង មានការ​អញ្ជើញ​ចូលរួម​ពី​នាយទាហាន នាយ​នគរបាល ជាន់ខ្ពស់ ក្នុង​ជួរ​គណៈបញ្ជាការ​សមរ​ភូមិ​ទិស​យោធភូមិភាគ​ទី​៣​។​ ​ មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ លោក ឧ​ត្ត​ម​សេនីយ៍​ឯក គីម ប៊ុន​ថា​ន ក្នុងនាម​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច តេ​ជោ ហ៊ុន សែន និង​លោកជំទាវ​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ចំពោះ​កងទ័ព ,​កង​នគរបាល​ជួរមុខ​កំពុង​ឈរជើង​ការពារ​ទឹកដី​តាម​បន្ទាត់​ព្រំដែន​នៅ​ទិស​ យោធភូមិភាគ​ទី​៣ ដែល​កន្លងមក បានធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង អនុវត្តបាន​យ៉ាង​ម៉ឺងម៉ាត់​នូវ​បទបញ្ជា​ដ៏​មាន​ប្រសិទ្ធភាព​របស់​សម្តេច​តេ​ ជោ ក្នុង​សិទ្ធិ​ស្វ័យការពារ​ទឹកដី​កន្លងមក​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ ឯក​បាន​បន្តថា ការផ្តល់​អាវ​ភ្លៀង ក្នុងខណៈ​ពេលនេះ​គឺមាន​សារៈសំខាន់​បំផុត​ស្របទៅនឹង​ពេលដែល​រដូវវស្សា​នឹង​ ឈានចូល​មកដល់​។ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គីម ប៊ុន​ថា​ន បាន​ផ្តាំផ្ញើ​ដល់​នាយទាហាន នាយទាហានរង និង ពលទាហាន និង​កង​នគរបាល​ទាំងអស់ ត្រូវ​មានការ​ប្រុង​ប្រ​យ​ត្ន័​ជានិច្ច និង​គ្រប់គ្រង​កម្លាំង​ឲ្យ​បានល្អ ថែរក្សា​ទុកដាក់​នូវ​អាវុធយុទ្ធភណ្ឌ និង​គ្រឿង​បំពាក់​នានា​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ជីក​លេណដ្ឋាន​ឲ្យ​បាន​រឹងមាំ និង​ត្រូវ​ខឹ​ត​ខំ​ហ្វឹកហ្វឺន​លើ​គ្រប់​មុខជំនាញ ដើម្បី​ឲ្យ​ក្លាយជា កងទ័ព​, កង​នគរបាល​អាជីព មាន​សមត្ថភាព​គ្រប់គ្រាន់ នៅក្នុង​ការបំពេញភារកិច្ច​ការពារជាតិ​មាតុភូមិ​។ ​ទន្ទឹមនឹង​ នោះដែរ ក៏ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការកសាង និង​ពង្រីក​ជីវភាព​គ្រួសារ​តាមរយៈ​ការដាំ​ដំណាំ​គ្រប់​ប្រភេទ និង​ចិញ្ចឹមសត្វ ដើម្បី​លើក​កំពស់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ឲ្យ​កាន់តែ​ប្រសើរ ឡើង​ថែមទៀត​។ ​ ក្នុងនាម​នាយទាហាន នាយទាហានរង ពលទាហាន និង​កងកំលាំង​នគរបាល ដែល​ឈរជើង​យ៉ាងរឹងមាំ​នៅតាម​បណ្តោយ​ព្រំដែន​ជួរមុខ​ទិស​យោធភូមិភាគ​ទី​៣ ទាំងមូល សូម​គោរព​ថ្លែង អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជូន​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង លោកជំទាវ​គតិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ឧបត្ថម្ភ​អាវ​ភ្លៀង​ដល់​កងទ័ព​, កង​នគរបាល សំរាប់​ត្រៀម លក្ខណៈ​មុនពេល​រដូវរ​ភ្លៀង​ចូលមក​ដល់​។ ការជួយឧបត្ថម្ភ​នេះ គឺមាន​ជា​រៀងរាល់​រដូវ​កាល គឺ​រដូវភ្លៀង​ផ្តល់​អាវ​ភ្លៀង និង រដូវរងារ​ផ្តល់​អាវ​រងារ​បន្ថែម​លើ​ការជួយឧបត្ថម្ភ​គ្រឿង​បំពាក់​ដល់​កងទ័ព មាន​គ្រប់​លទ្ធភាព និង​គ្រប់​សមត្ថភាព​ប្រយុទ្ធ ជួយ​ដល់​ការកសាង​ផ្លូវ​គមនាគមន៍ ផ្លូវ​ចល័ត​ខ្វាត់ខ្វែង តាម​ព្រំដែន ជួយ​កសាង​ភូមិ​ឃុំ​អភិវឌ្ឍន៍ កសាង​អគារ​ស្នាក់នៅ អគារ​ទីបញ្ជាការ ផ្ទះ​គ្រួសារ​កងទ័ព ស្រះ​ទឹក អណ្តូងទឹក ដី​បង្កបង្កើនផល មាន​មន្ទីរពេទ្យ សាលារៀន វត្ត​អារាម ធ្វើ​ឲ្យ​កងទ័ព​កាន់​តែមាន​លំនឹង​ក្នុងការ​ប្រយុទ្ធ និង​ត្រៀមប្រយុទ្ធ​អនុវត្ត​សិទ្ធិ​ស្វ័យការពារ​ទឹកដី​។ ​កត្តា​ ទាំងនេះ គឺ​បានធ្វើ​ឲ្យ​កងទ័ព និង​កង​នគរបាល ព្រមទាំង​គ្រួសារ​នៅ​សមរភូមិ​មុខ និង ប្រជាពលរដ្ឋ ព្រះសង្ឃ តាម​បណ្តោយ​ព្រំដែន​ទាំងអស់ បាន​ប្តេជ្ញា​ការពារ​និង​ហ៊ាន​ធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង ក្នុងការ​ការពារ​បូរណភាព​ទឹកដី និង​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​បេក្ខភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​អាណត្តិ​ទី​៥ និង​អាណត្តិ​ក្រោយៗ​ទៀត ហើយ​បានចាត់ទុក​លោកជំទាវ​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​បងស្រី​ម្នាក់ ជា​មាតា​ម្នាក់​ដ៏​កក់ក្តៅ ព្រមទាំង​គាំទ្រ​លោកជំទាវ​គតិ​ព្រឹទ្ធ​បណ្ឌិត​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា ​ជា​រៀងរហូត​៕
ចក្រភព​អង់គ្លេស​មានកម្ម​វិធី​នយោបាយ ជំរុញ​សេដ្ឋកិច្ច​សហគមន៍​អាស៊ាន​ឲ្យ​កាន់តែ​រឹងមាំ Give our kids a better deal លោក Jeremy Browne អនុរដ្ឋមន្ត្រី នៃការិយាល័យការបរទេស នៃ​ចក្រភព​អង់គ្លេស ​ចូលរួម​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបថត : ស៊ីវ ចាន់ណា) ភ្នំពេញ: ​លោក Jeremy Browne អនុរដ្ឋមន្ត្រី នៃការិយាល័យការបរទេស នៃ​ចក្រភព​អង់គ្លេស បាន​ចូលរួម​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១២ នៅ​វិមាន​សន្តិភាព​។​ ​ បន្ទាប់ពី​បញ្ចប់​ជំនួប លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្ដេចនាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា លោក Jeremy Browne ជម្រាប់ជូន​សម្ដេចនាយក​រដ្ឋមន្ត្រី​ថា នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​១ ក្នុង​ឆាកជីវិត​របស់លោក​ម​ក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​។ លោក Jeremy បាន​បញ្ជាក់ថា “​ដំណើរ​ទស្សនកិច្ច​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​នយោបាយ​របស់​ចក្រភព​អង់គ្លេស ក្នុងការ​ពង្រីក និង​ពង្រឹង​ទំនាក់ទំនង​រវាង​ចក្រភព​អង់គ្លេស និង​កម្ពុជា ក៏ដូចជា​ទំនាក់ទំនង​រវាង​ចក្រភព​អង់គ្លេស និង​តំបន់​អាស៊ីអាគ្នេយ៍​”​។​ ​ លោក Jeremy Browne បាន​មានប្រសាសន៍ថា ចក្រភព​អង់គ្លេស​មានកម្ម​វិធី​នយោបាយ ធ្វើការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ឡើង​ជាមួយនឹង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល ដែល​កំពុងមាន​ទំនាក់ទំនង​ល្អ ធ្វើការ​ជាមួយគ្នា​មាន​ភាពជិតស្និទ្ធ ជំរុញ​សេដ្ឋកិច្ច និង​សហគមន៍​អាស៊ាន​ឲ្យ​កាន់តែ​រឹងមាំ​ឡើង​។ ​ ក្នុងន័យ​នេះដែរ លោក Jeremy ក៏បាន​ធ្វើការ​កត់សម្គាល់​ថា នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង មាន​ភាពអនុគ្រោះ​យ៉ាងខ្លាំង​ក្នុង​ការធ្វើ​ធុរៈកិច្ច ដើម្បី​ឲ្យ​បានជា​ការទទួល​ជោគជ័យ​។ លោក​បាន​បន្តថា អ្វីដែល​លោក​ស្វែងយល់​នោះ គឺ​កម្ពុជា​មានការ​ងាយស្រួល​ក្នុង​ការធ្វើ​ធុរៈកិច្ច​ទទួលជោគជ័យ ដោយ​មិនមាន​ការិយាល័យ​ធិបតេយ្យ​ច្រើន​នោះឡើយ​។​ ​ជាការ​ឆ្លើយតប​ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្ដែង​នូវ​ការស្វាគមន៍ និង​សម្ដែង​នូវ​ក្ដី​រីករាយ​យ៉ាងខ្លាំង ចំពោះ​កម្មវិធី​នយោបាយ​របស់​ចក្រភព​អង់គ្លេស​។ សម្ដេច​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ តាមរយៈ​កម្មវិធី​នយោបាយ​នេះ នឹងមាន​ការរីកចម្រើន ហើយ​ជាងនេះទៅទៀត ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​របស់​ចក្រភព​អង់គ្លេស មកកាន់​កម្ពុជា សម្ដេច​តេ​ជោ​មាន​ក្ដី​សង្ឃឹមថា នឹងមាន​ការរីកចម្រើន​។ ឆ្លៀត​ក្នុងឱកាស​នោះដែរ សម្ដេចនាយក​រដ្ឋមន្ដ្រី បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ចក្រភព​អង់គ្លេស​ដែល​កន្លងមក តែងតែ​ផ្ដល់​ជា​ជំនួយ​ជួយ​ដល់​កម្ពុជា​៕
តាមដានពត៏មានថ្មីៗ កម្មករ​កាត់ដេរ បាតុកម្ម បិទ​ផ្លូវ​ជាតិ​លេខ​៤ នៅ​ជិត​ផ្សារ​បែក​ចាន ស្រុក​អង្គស្នួល​ (ថ្ងៃទី 4 កក្កដា 2012, ម៉ោង 09:55:AM) | ដោយ: រតនា ខេត្តកណ្តាល: ​កម្មករ​រោងចក្រ​កាត់ដេរ តៃយ៉ាង ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ជាង ៣.០០០ នាក់ ដឹកនាំ​ដោយ​លោក​រ៉ុង ​ឈុន ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា បាន​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ ៤ ម្តុំ​ផ្សារ​បែក​ចាន នា​ព្រឹក​ម៉ោង​ប្រហែល ៨ ថ្ងៃទី​៤​កក្កដា ឆ្នាំ​២០១២​។ មក​ដល់​ម៉ោង​ជាង ៩​ព្រឹក​នេះ កម្មករ​នៅ​តែ​បន្ត​ឈរ​បិទផ្លូវ ដោយ​គ្មាន​ដំណោះស្រាយ​។​ ​លោក រ៉ុង ឈុន ដែល​ចូលរួម​តវ៉ា​ជាមួយនឹង​កម្មករ ​បានឲ្យដឹងថា ការតវ៉ាឈរ​បិទ​ផ្លូវ​ជាតិ​លេខ​៤ ដោយសារ​តែ​ភាគី​រោងចក្រ​កាត់ដេរ តា​យ យ៉ាង បាន​ចាក់​មេក្រូរំខាន​ដល់​ការតវ៉ា​របស់​កម្មករនៅ​មុខ​រោងចក្រ​កាត់ដេរ​។ កម្មករ​រោងចក្រ​កាត់ដេរ តា​យ យ៉ាង ក៏​ទាមទារ​នូវ​លក្ខខណ្ឌ ៥ ចំណុច រួមមាន ប្រាក់​អត្ថប្រយោជន៍​សម្រាប់​កម្ម​ក​រ ប្រាក់​ថ្លៃ​ធ្វើដំណើរ និង​ស្នាក់នៅ ១៥ ដុល្លារ​ក្នុង​មួយខែ ប្រាក់​ថ្លៃ​ទឹកដោះគោ សម្រាប់​កម្មការិនី ដែល​មាន​កូនខ្ចី​ចំនួន ១៥ ដុល្លារ ក្នុង​មួយ​ខែ ប្រាក់រង្វាន់​ទៀងទាត់ ១៥​ដុល្លារ​ក្នុង​មួយខែ និង​ទាមទារ​កុំ​ឲ្យ​ថៅកែ​រោងចក្រ​កាត់​ប្រាក់ខែ​កម្មករ នៅពេលដែល​ពួកគេ​សុំ​ច្បាប់​ឈប់សម្រាកជាដើម​។​ ​លោក រ៉ុង ឈុន បន្តថា នៅ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១២ លោក​នឹង​ដឹកនាំ​កម្មករ ដើរ​ហែ​ក្បួនចេញ​ពី​រោងចក្រ​កាត់ដេរ តៃយ៉ាង ទៅកាន់​ការិយាល័យ​ផ្ទះ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ស្ថានទូត​អាមេរិក និង​សហគមន៍​អឺរ៉ុប ដើម្បី​ស្វែងរក​អន្តរាគមន៍​។ ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្រុមកម្មករប្រដាប់ដោយដំបង និងដុំថ្ម បានឈរបិទផ្លូវជាតិលេខ៤ នៅម្តុំផ្សារបែកចាន បណ្តាលឲ្យកកស្ទះចរាចរណ៍ជាង ២ គីឡូម៉ែត្រ។ កម្លាំងប៉ូលិស​ខេត្ត និងអភិបាលខេត្តកណ្តាល កំពុងចុះទៅអន្តរាគមន៍លើករណីនេះ។ លោកស្នងការបានបន្ថែមថា លោករ៉ុង ឈុន ដឹកនាំកម្មករធ្វើបាតុកម្មនេះ ដើម្បីតែ​បម្រើ​ផលប្រយោជន៍គណបក្សប្រឆាំងប៉ុណ្ណោះ៕
ត្រូវលុបបំបាត់អំហិង្សាក្នុងគ្រួសារ
បុគ្គលិក(Mfone)
ទីតាំងសាកល់វិទ្យាល័យបាត់ដំបង
Logo(UBB)
ទីតាំងប្រសាទឯកភ្នំ
រស់នៅលើទឺកដីប៉ៃលិនសំបូរទៅដោសម្បត្តិធម្មជាតិ
និស្សិតទាំងអស់(IT)
Logo BBU(Build Bright University)

សូមស្វាគមន៍: ជូនពរអោយមានសម្រស់ស្រស់ស្អាត ពី​បង

សូមស្វាគមន៍: ជូនពរអោយមានសម្រស់ស្រស់ស្អាត ពី​បង: ជូនពរអោយមានសម្រស់ស្រស់ស្អាត នឺង រៀនកាន់តែពូកែ ពី​បងណា​