ចាក់សោ Timeline ក្នុងហ្វេសប៊ុកមិនឱ្យបង្ហាញដល់មិត្តភ័ក្ដិ
Timeline របស់ ហ្វេសប៊ុក ត្រូវបានបង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួលក្នុងការស្វែងរកនូវ ការផូសពីមុនៗក៏ដូចជាព្រឹត្តិការណ៍ផ្សេងៗជាដើមដោយស្វែងរកតាម កាលបរិច្ឆេទ Profile ហ្វេសប៊ុក នីមួយៗ។ ម្យ៉ាងវិញទៀតវាក៏ផ្តល់លក្ខណៈងាយស្រួលដល់អ្នកដ៏ទៃដូចជាមិត្តភ័ក្ដិបានចូលមើល Profile និងសកម្មភាពរបស់អ្នកពីមុនៗតាមកាលបរិច្ឆេទនៃProfile របស់អ្នក។Timeline ប្រាប់គ្រប់សកម្មភាពទាំងអស់នៅពេលដែលអ្នក Postសកម្មភាពផ្សេងៗរបស់អ្នកមិនថាអតីតកាលហើយបន្តរហូតដល់បច្ចុប្បន្ននោះទេ Timeline វានឹងបង្ហាញឱ្យអ្នកតាមកាលបរិច្ឆេទនីមួយៗមិនខាន។ វាខុសពីកាលពីមុននៅពេលដែលមិនទាន់មាន Timeline មកដល់អ្នកត្រូវធ្វើការយ៉ាងច្រើនដើម្បីស្វែងរកវា។ ឧទាហរណ៍អ្នកត្រូវការចង់មើលការpostរបស់អ្នកកាលពីឆ្នាំ២០០៦ ដូចនេះអ្នកត្រូវចូលទៅក្នុង ហ្វេសប៊ុក Profile ហើយត្រូវរង់ចាំឱ្យការផូសថ្មីៗ ពី២០ឬច្រើនជាងនេះឱ្យវាដំណើរការចេញសិនហើយបន្ទាប់មកត្រូវបើកមើលតាមលំដាប់នៃការ posts អាច ច្រើនជាង ៥០០ដងក៏ថាបាន។ ដូចនេះប្រសិនមាននរណាចង់មើលការផូសតាំងពី២០០៦មកគឺសែនពិបាកយ៉ាង ខ្លាំងដើម្បីស្វែងរកវា។
ប៉ុន្តែឥឡូវនេះវាមិនដូចពីមុន នោះឡើយ រាល់ការផូសរបស់អ្នកមិនថាតាំងពីឆ្នាំ២០០៦ឬឆ្នាំណានោះទេគឺវា នឹងបង្ហាញមកនៅក្នុង Timeline របស់ អ្នកជាពុំខានដោយអ្នកគ្រាន់តែមើលទៅជ្រុងខាងស្តាំហើយចុចលើ ឆ្នាំ២០០៦ បន្ទាប់មកវានឹងចេញការផូសតាមខែនិមួយៗឱ្យអ្នកជ្រើសរើស។ហើយ កាន់តែពិសេសទៀតនោះឥឡូវនេះអ្នកអាចធ្វើការគ្រប់គ្រងវាដោយខ្លួន ឯងទៀតផង។ដូចនេះយើងមើលពីរបៀបកែតម្រូវវាដូចខាងក្រោម៖
ធ្វើឱ្យ Timeline មានលក្ខណៈឯកជនភាព
-ជំហានដំបូងដើម្បីធ្វើឱ្យ Profileឬ Timline របស់អ្នកមានលក្ខណៈឯកជនភាពអ្នកត្រូវចូលទៅកាន់ ហ្វេសប៊ុក របស់អ្នករួចយក Cursor ចុចលើ Side ក្បែរពាក្យ Home រួចចុចលើ Privacy Setting> How You Connect។
-បន្ទាប់មកអ្នកត្រូវប្ដូរ Setting “Who can post on your timeline?” ហើយ” Who can look up your timeline by name or contact info?” ពី Public ទៅ Friends។
-បន្ទាប់មកទៀតអ្នកត្រូវចូលទៅក្នុង Privacy Setting >How Tags Work ហើយផ្លាស់ប្ដូរ setting សម្រាប់” Maximum Timeline Visibility” ពី Public ទៅ Friends។
-ប៉ុន្តែប្រសិនបើអ្នកមិនចង់ឱ្យអ្នកដទៃសូម្បីតែមិត្តភក្ដិរបស់អ្នកមើលការផូសរបស់អ្នកទេនោះអ្នកអាចប្ដូរ Setting ពី ” Custom” ហើយជ្រើសរើស ” Only Me” ហើយ នៅពេលនោះមានតែអ្នកម្នាក់គត់ដែលអាចមើលការផូសបាន។ចុងបញ្ចប់ អ្នកអាចធ្វើឱ្យការផូសរបស់អ្នកមានដែនកំណត់បានហើយដែលធ្លាប់តែ កាលពីមុនវាមានលក្ខណៈទូទៅប៉ុន្តែឥឡូវនេះមានតែមិត្តភក្ដិរបស់ អ្នកអាចមើលវាបានតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតដើម្បីធ្វើឱ្យការផូសរបស់អ្នកពីមុនៗអាចឱ្យត្រឹម តែមិត្តរបស់អ្នកមើលបានដូចនេះអ្នកត្រូវចូលទៅ ” Limit the Audience for Past Posts” ហើយចុចលើ ” Manage Past Post Visibility” ហើយបន្ទាប់មកចុច ” Limit Old Post” រួចចុច Confirm ជាការស្រេច។
របៀបHide ការផូសពីមុន
-នៅពេលដែលចូលក្នុង Profile ហើយមើលទៅលើ Timeline របស់អ្នក អ្នកនឹងឃើញ List តាម ចំនួនឆ្នាំ គឺចាប់តាំងពីពេលដែលអ្នកចាប់ផ្ដើមលេងហ្វេសប៊ុក ដំបូងរហូតដល់ពេលឥឡូវ។ ចំពោះការផូសនៅពេលខ្លះអ្នកមិនចង់ឱ្យអ្នកដទៃមើលផូសរបស់អ្នក ឡើយ។ ដូចនេះតើត្រូវធ្វើដូចម្តេចដើម្បី Hide ការផូសទាំងនោះ? ជាការពិតណាស់អ្នកអាចធ្វើបានដោយគ្រាន់តែយកCursor ដាក់លើផូសរបស់អ្នកហើយមើលទៅលើ Highlight ខាងស្តាំរួចចុចយក Edit or Remove រួចចុចយក Hide from Timeline ជាការស្រេច។ ដូចនេះនៅពេលដែលផូសរបស់អ្នក Hidden ហើយនោះវានឹងមិនរំខានអ្នកទៀតឡើយរហូតដល់ពេលអ្នក Redesign ហ្វេសប៊ុក ម្តងទៀត។
No comments:
Post a Comment