Tuesday, July 3, 2012

រស់នៅលើទឺកដីប៉ៃលិនសំបូរទៅដោសម្បត្តិធម្មជាតិ

2 comments:

  1. ឃាត់ខ្លួន​ឪពុក​និង​កូន រកស៊ី​ចែកចាយ​ថ្នាំញៀន នៅ​សំពៅ​លូន​
    ឃាត់ខ្លួន​ឪពុក​និង​កូនប្រសារ​ រកស៊ី​ចែកចាយ​ថ្នាំញៀន នៅ​សំពៅ​លូន​
    បាត់ដំបង: បុរស​២​នាក់​ឪពុកក្មេក និង​កូនប្រសា រកស៊ី​ចែកចាយ​​ថ្នាំញៀន​និងថ្នាំញៀនប្រភេទ យ៉ាម៉ា​៣០​គ្រាប់ ត្រូវ​ប៉ូលិស​ស្រុក​សំពៅ​លូន​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១២ នៅ​ចំណុច​ក្នុ​​ង​ផ្ទះមួយ​ស្ថិតក្នុង​ភូមិ​អូរ​ចំណឹប ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​
    ​ ​
    ​លោក​ឈិ​ត​ សេង នាយផ្នែក​ព្រហ្មទណ្ឌ​ប៉ូលិស​ស្រុក​សំពៅ​លូន​ បាន​ឲ្យ​ដឹងថា បុរស​ទាំង​២​នាក់​ឈ្មោះ​ស ណា​រ៉ុង អាយុ​៣០​ឆ្នាំ ជា​កូនប្រសា មាន​ទីលំនៅ​ភូមិ​អូរ​ចំណឹប ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។ ឈ្មោះ​មិន រ៉េត អាយុ​៥៨​ឆ្នាំ ជា​ឪពុកក្មេក រស់នៅ​ចំណុច​បន្ទាយ​៣០​ ក្នុងភូមិ​អូរ​ចំណឹប ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ កម្លាំង​បាន​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​៣០​គ្រាប់​។​
    ​ ​
    ​ លោក​ឈិ​ត ​សេង បាន​បញ្ជាក់ថា នៅវេលា​ម៉ោង​១៥​និង​៣០​នាទី​ ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១២ នោះ ​កម្លាំង​បានទទួល​ព័ត៌មាន​ពី​កម្លាំង​សម្ងាត់​ថា មាន​ករណី​ចែកចាយ​ប្រគល់​ទទួល​ថ្នាំញៀន​នៅ​ចំណុច​ផ្ទះ​សង្ស័យ នៅ​ចំណុច​ភូមិ​អូរ​ចំណឹប ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន​។ កម្លាំង​បាន​ចុះបង្ក្រាប​ជាក់ស្ដែង​ទាន់ពេលវេលា​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​២ ​នាក់​ ឪ​ក្មេក និង​កូនប្រសានេះ​តែម្ដង​។​
    ​ ​
    ​ចំណែក​ឪ​ក្មេក​ ឈ្មោះ​មិន​រ៉េត បាន​សារភាព​ប្រាប់​ប៉ូលិស​ថា គាត់​បានទទួល​ទូរស័ព្ទ​ពី​កូនប្រសាឈ្មោះ​ស ណា​រ៉ុង ឲ្យ​យក​ថ្នាំញៀន​យ៉ាម៉ា​ចំនួន​៣០​គ្រាប់ មក​លក់​ឲ្យ​គេ​ទិញ​នៅផ្ទះ​របស់​កូនប្រសា​នៅ​ភូមិ​អូរ​ចំណឹប​។ រូបគាត់​បាន​កុម្ម៉ង់​ទិញ​ថ្នាំញៀន​ពី​មេខ្លោង​ម្នាក់​នៅ​ស្រុក​កំរៀង យកមក​ឲ្យ​កូនប្រសា​លក់​បន្តទៀត ពេល​គាត់​មកដល់​ផ្ទះ​កូនប្រសាអង្គុយចាំ​អ្នកទិញ​ ស្រាប់តែ​ប៉ូលិស​ចូលទៅ​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​យ៉ាម៉ា​៣០​គ្រាប់ ដែល​បម្រុង​យកមក​ប្រគល់​ឲ្យ​អ្នកទិញ​។​
    ​ ​
    ​បច្ចុប្បន្ន​ជនសង្ស័យ ​ទាំង​២​នាក់ និង​វត្ថុតាង​ត្រូវបាន​ប៉ូលិស​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការ​នគរបាល​ខេត្ត បន្តទៅ​តុលាការខេត្ត​បាត់ដំបង ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ S

    ReplyDelete
  2. ឃាត់ខ្លួន​ឪពុក​និង​កូន រកស៊ី​ចែកចាយ​ថ្នាំញៀន នៅ​សំពៅ​លូន​