Tuesday, July 3, 2012

អាវ​ភ្លៀង អំ​ណាយ​សម្តេច​តេ​ជោ និង​លោកជំទាវ ត្រូវបាន​ផ្តល់ជូន​កង​កម្លាំង នៅ​ជួរមុខ ទិស​យោធភូមិភាគ​ទី​៣ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គីម ប៊ុន​ថា​ន នាំយក​អាវ​ភ្លៀង អំ​ណាយ​សម្តេច​តេ​ជោ​និង​លោកជំទាវ ទៅ​ផ្តល់ជូន​កងកម្លាំង​នៅ​ជួរមុខ​ទិស​យោធភូមិភាគ​ទី​៣ កោះកុង: នៅ​ទីបញ្ជាការ​វរ​សេនា​តូច​លេខ​២ កោះ​យ៉ ចំណុះ​កងពលតូច​លេខ​៣១ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​មណ្ឌល​សី​ម៉ា ខេត្តកោះកុង នៅ​សៀ​ល​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១២ បានរៀបចំ​ពិធី​ប្រគល់​អាវ​ភ្លៀង​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោកជំទាវ​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់​កងកម្លាំង ដែល​កំពុង​ឈរជើង​ការពារ​បូរណភាព​ទឹកដី នៅ​ទិស​យោធភូមិភាគ​ទី​៣ ក្រោម​អធិបតីភាព លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គីម ប៊ុន​ថា​ន នាយករង​ខុ​ទ្ធ​កាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន និង​ជា​អគ្គ​មេ​បញ្ជា ការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង មានការ​អញ្ជើញ​ចូលរួម​ពី​នាយទាហាន នាយ​នគរបាល ជាន់ខ្ពស់ ក្នុង​ជួរ​គណៈបញ្ជាការ​សមរ​ភូមិ​ទិស​យោធភូមិភាគ​ទី​៣​។​ ​ មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ លោក ឧ​ត្ត​ម​សេនីយ៍​ឯក គីម ប៊ុន​ថា​ន ក្នុងនាម​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច តេ​ជោ ហ៊ុន សែន និង​លោកជំទាវ​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ចំពោះ​កងទ័ព ,​កង​នគរបាល​ជួរមុខ​កំពុង​ឈរជើង​ការពារ​ទឹកដី​តាម​បន្ទាត់​ព្រំដែន​នៅ​ទិស​ យោធភូមិភាគ​ទី​៣ ដែល​កន្លងមក បានធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង អនុវត្តបាន​យ៉ាង​ម៉ឺងម៉ាត់​នូវ​បទបញ្ជា​ដ៏​មាន​ប្រសិទ្ធភាព​របស់​សម្តេច​តេ​ ជោ ក្នុង​សិទ្ធិ​ស្វ័យការពារ​ទឹកដី​កន្លងមក​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ ឯក​បាន​បន្តថា ការផ្តល់​អាវ​ភ្លៀង ក្នុងខណៈ​ពេលនេះ​គឺមាន​សារៈសំខាន់​បំផុត​ស្របទៅនឹង​ពេលដែល​រដូវវស្សា​នឹង​ ឈានចូល​មកដល់​។ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គីម ប៊ុន​ថា​ន បាន​ផ្តាំផ្ញើ​ដល់​នាយទាហាន នាយទាហានរង និង ពលទាហាន និង​កង​នគរបាល​ទាំងអស់ ត្រូវ​មានការ​ប្រុង​ប្រ​យ​ត្ន័​ជានិច្ច និង​គ្រប់គ្រង​កម្លាំង​ឲ្យ​បានល្អ ថែរក្សា​ទុកដាក់​នូវ​អាវុធយុទ្ធភណ្ឌ និង​គ្រឿង​បំពាក់​នានា​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ជីក​លេណដ្ឋាន​ឲ្យ​បាន​រឹងមាំ និង​ត្រូវ​ខឹ​ត​ខំ​ហ្វឹកហ្វឺន​លើ​គ្រប់​មុខជំនាញ ដើម្បី​ឲ្យ​ក្លាយជា កងទ័ព​, កង​នគរបាល​អាជីព មាន​សមត្ថភាព​គ្រប់គ្រាន់ នៅក្នុង​ការបំពេញភារកិច្ច​ការពារជាតិ​មាតុភូមិ​។ ​ទន្ទឹមនឹង​ នោះដែរ ក៏ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការកសាង និង​ពង្រីក​ជីវភាព​គ្រួសារ​តាមរយៈ​ការដាំ​ដំណាំ​គ្រប់​ប្រភេទ និង​ចិញ្ចឹមសត្វ ដើម្បី​លើក​កំពស់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ឲ្យ​កាន់តែ​ប្រសើរ ឡើង​ថែមទៀត​។ ​ ក្នុងនាម​នាយទាហាន នាយទាហានរង ពលទាហាន និង​កងកំលាំង​នគរបាល ដែល​ឈរជើង​យ៉ាងរឹងមាំ​នៅតាម​បណ្តោយ​ព្រំដែន​ជួរមុខ​ទិស​យោធភូមិភាគ​ទី​៣ ទាំងមូល សូម​គោរព​ថ្លែង អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជូន​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង លោកជំទាវ​គតិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ឧបត្ថម្ភ​អាវ​ភ្លៀង​ដល់​កងទ័ព​, កង​នគរបាល សំរាប់​ត្រៀម លក្ខណៈ​មុនពេល​រដូវរ​ភ្លៀង​ចូលមក​ដល់​។ ការជួយឧបត្ថម្ភ​នេះ គឺមាន​ជា​រៀងរាល់​រដូវ​កាល គឺ​រដូវភ្លៀង​ផ្តល់​អាវ​ភ្លៀង និង រដូវរងារ​ផ្តល់​អាវ​រងារ​បន្ថែម​លើ​ការជួយឧបត្ថម្ភ​គ្រឿង​បំពាក់​ដល់​កងទ័ព មាន​គ្រប់​លទ្ធភាព និង​គ្រប់​សមត្ថភាព​ប្រយុទ្ធ ជួយ​ដល់​ការកសាង​ផ្លូវ​គមនាគមន៍ ផ្លូវ​ចល័ត​ខ្វាត់ខ្វែង តាម​ព្រំដែន ជួយ​កសាង​ភូមិ​ឃុំ​អភិវឌ្ឍន៍ កសាង​អគារ​ស្នាក់នៅ អគារ​ទីបញ្ជាការ ផ្ទះ​គ្រួសារ​កងទ័ព ស្រះ​ទឹក អណ្តូងទឹក ដី​បង្កបង្កើនផល មាន​មន្ទីរពេទ្យ សាលារៀន វត្ត​អារាម ធ្វើ​ឲ្យ​កងទ័ព​កាន់​តែមាន​លំនឹង​ក្នុងការ​ប្រយុទ្ធ និង​ត្រៀមប្រយុទ្ធ​អនុវត្ត​សិទ្ធិ​ស្វ័យការពារ​ទឹកដី​។ ​កត្តា​ ទាំងនេះ គឺ​បានធ្វើ​ឲ្យ​កងទ័ព និង​កង​នគរបាល ព្រមទាំង​គ្រួសារ​នៅ​សមរភូមិ​មុខ និង ប្រជាពលរដ្ឋ ព្រះសង្ឃ តាម​បណ្តោយ​ព្រំដែន​ទាំងអស់ បាន​ប្តេជ្ញា​ការពារ​និង​ហ៊ាន​ធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង ក្នុងការ​ការពារ​បូរណភាព​ទឹកដី និង​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​បេក្ខភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​អាណត្តិ​ទី​៥ និង​អាណត្តិ​ក្រោយៗ​ទៀត ហើយ​បានចាត់ទុក​លោកជំទាវ​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​បងស្រី​ម្នាក់ ជា​មាតា​ម្នាក់​ដ៏​កក់ក្តៅ ព្រមទាំង​គាំទ្រ​លោកជំទាវ​គតិ​ព្រឹទ្ធ​បណ្ឌិត​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា ​ជា​រៀងរហូត​៕

No comments:

Post a Comment