Tuesday, July 3, 2012

ចក្រភព​អង់គ្លេស​មានកម្ម​វិធី​នយោបាយ ជំរុញ​សេដ្ឋកិច្ច​សហគមន៍​អាស៊ាន​ឲ្យ​កាន់តែ​រឹងមាំ Give our kids a better deal លោក Jeremy Browne អនុរដ្ឋមន្ត្រី នៃការិយាល័យការបរទេស នៃ​ចក្រភព​អង់គ្លេស ​ចូលរួម​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបថត : ស៊ីវ ចាន់ណា) ភ្នំពេញ: ​លោក Jeremy Browne អនុរដ្ឋមន្ត្រី នៃការិយាល័យការបរទេស នៃ​ចក្រភព​អង់គ្លេស បាន​ចូលរួម​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១២ នៅ​វិមាន​សន្តិភាព​។​ ​ បន្ទាប់ពី​បញ្ចប់​ជំនួប លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្ដេចនាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា លោក Jeremy Browne ជម្រាប់ជូន​សម្ដេចនាយក​រដ្ឋមន្ត្រី​ថា នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​១ ក្នុង​ឆាកជីវិត​របស់លោក​ម​ក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​។ លោក Jeremy បាន​បញ្ជាក់ថា “​ដំណើរ​ទស្សនកិច្ច​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​នយោបាយ​របស់​ចក្រភព​អង់គ្លេស ក្នុងការ​ពង្រីក និង​ពង្រឹង​ទំនាក់ទំនង​រវាង​ចក្រភព​អង់គ្លេស និង​កម្ពុជា ក៏ដូចជា​ទំនាក់ទំនង​រវាង​ចក្រភព​អង់គ្លេស និង​តំបន់​អាស៊ីអាគ្នេយ៍​”​។​ ​ លោក Jeremy Browne បាន​មានប្រសាសន៍ថា ចក្រភព​អង់គ្លេស​មានកម្ម​វិធី​នយោបាយ ធ្វើការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ឡើង​ជាមួយនឹង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល ដែល​កំពុងមាន​ទំនាក់ទំនង​ល្អ ធ្វើការ​ជាមួយគ្នា​មាន​ភាពជិតស្និទ្ធ ជំរុញ​សេដ្ឋកិច្ច និង​សហគមន៍​អាស៊ាន​ឲ្យ​កាន់តែ​រឹងមាំ​ឡើង​។ ​ ក្នុងន័យ​នេះដែរ លោក Jeremy ក៏បាន​ធ្វើការ​កត់សម្គាល់​ថា នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង មាន​ភាពអនុគ្រោះ​យ៉ាងខ្លាំង​ក្នុង​ការធ្វើ​ធុរៈកិច្ច ដើម្បី​ឲ្យ​បានជា​ការទទួល​ជោគជ័យ​។ លោក​បាន​បន្តថា អ្វីដែល​លោក​ស្វែងយល់​នោះ គឺ​កម្ពុជា​មានការ​ងាយស្រួល​ក្នុង​ការធ្វើ​ធុរៈកិច្ច​ទទួលជោគជ័យ ដោយ​មិនមាន​ការិយាល័យ​ធិបតេយ្យ​ច្រើន​នោះឡើយ​។​ ​ជាការ​ឆ្លើយតប​ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្ដែង​នូវ​ការស្វាគមន៍ និង​សម្ដែង​នូវ​ក្ដី​រីករាយ​យ៉ាងខ្លាំង ចំពោះ​កម្មវិធី​នយោបាយ​របស់​ចក្រភព​អង់គ្លេស​។ សម្ដេច​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ តាមរយៈ​កម្មវិធី​នយោបាយ​នេះ នឹងមាន​ការរីកចម្រើន ហើយ​ជាងនេះទៅទៀត ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​របស់​ចក្រភព​អង់គ្លេស មកកាន់​កម្ពុជា សម្ដេច​តេ​ជោ​មាន​ក្ដី​សង្ឃឹមថា នឹងមាន​ការរីកចម្រើន​។ ឆ្លៀត​ក្នុងឱកាស​នោះដែរ សម្ដេចនាយក​រដ្ឋមន្ដ្រី បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ចក្រភព​អង់គ្លេស​ដែល​កន្លងមក តែងតែ​ផ្ដល់​ជា​ជំនួយ​ជួយ​ដល់​កម្ពុជា​៕

No comments:

Post a Comment