Tuesday, October 9, 2012

LINQ for Visual VB 2005 Dear Reader, Are you ready for the future of data access in .NET? At the Microsoft Professional Developers Conference (PDC) 2005, Microsoft previewed a new technology, Language-Integrated Query (LINQ). It captured a lot of attention because it addressed the fundamental issue of merging object-oriented applications with relational data. The LINQ Project team demonstrated how to use LINQ to query a variety of data sources, such as a SQL Server database, an XML file, and an array, and how to manage the data using an object-oriented approach. I fell in love at first sight. I started to study LINQ closely, analyzing the source code provided on the conference's DVD and writing a lot of code myself. When the LINQ May 2006 Community Technology Preview (CTP) was released and I saw how mature and stable LINQ had become, I decided to write this book. I read the official documentation and found it really well done, but the enormous amount of information was split across too many documents. I thought it would be useful to have a single text combining the essential LINQ concepts with practical examples. And that's what I wrote: a comprehensive guide to the three main parts of the LINQ May 2006 CTP: managing in-memory data (LINQ to Objects), accessing relational databases (LINQ to ADO.NET), and manipulating XML documents (LINQ to XML). Each chapter offers many practical examples that you can try yourself with the downloadable source code. My goal is that you'll quickly learn everything you want and need to know about LINQ by actually using LINQ. I hope you'll enjoy my book and that it will make you as enthusiastic about LINQ as I am while we wait for its formal release. The future of .NET data access is already here––and it's a very bright one! Ciao, Fabio Claudio Ferracchiati MCSD.NET

Tuesday, July 31, 2012

Monday, July 16, 2012

កម្មវិធីថ្មីសំរាប់ជួយអោយយើងងាយស្រួលក្នុងការរៀនរបស់យើង

Sunday, July 8, 2012

ចូលមើលប្រភេទអាហារ

Thursday, July 5, 2012

អាជីវកម្មមួយរីកចំរើនដោយសារមានកាគាំទ្រពីអតិថិជន




Wednesday, July 4, 2012

បើកមើលវីឌីអូ






កំរៃដែលយើងរកបានមកពីតម្លៃមួយជាវទ្យាសាស្រដែលខំសិក្សាស្រាស្រាវនៅលើពីភពលោករបស់យើង

រាត្រីសួរស្តីទាំងអស់គ្នា


ពិតមែន!!!!!!!!!!!!!!!!!!!!!!!

ធ្វើល្អបានល្អ​ ចូលរួមលេងទាំងអស់គ្នា

ចាក់​សោ Timeline ក្នុងហ្វេសប៊ុកមិន​ឱ្យ​បង្ហាញ​ដល់​មិត្តភ័ក្ដិ

Timeline របស់ ហ្វេសប៊ុក ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​នូវ​ ការ​ផូស​ពី​មុនៗ​ក៏​ដូច​ជា​ព្រឹត្តិការណ៍​ផ្សេងៗ​ជា​ដើម​ដោយ​ស្វែង​រក​តាម​ កាល​បរិច្ឆេទ Profile ហ្វេសប៊ុក នីមួយៗ។ ម្យ៉ាងវិញទៀត​វា​ក៏​ផ្តល់​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​ដ៏​ទៃ​ដូចជា​មិត្តភ័ក្ដិ​បាន​ចូល​មើល Profile និង​សកម្មភាព​របស់​អ្នក​ពី​មុនៗ​តាម​កាល​បរិច្ឆេទ​នៃProfile របស់​អ្នក។
Timeline ប្រាប់​គ្រប់​សកម្មភាព​ទាំងអស់​នៅ​ពេល​ដែល​អ្នក​ Postសកម្មភាព​ផ្សេងៗ​របស់​អ្នក​មិន​ថា​អតីតកាល​ហើយ​បន្ត​រហូត​ដល់​បច្ចុប្បន្ន​នោះ​ទេ​ Timeline វា​នឹង​បង្ហាញ​ឱ្យ​អ្នក​តាម​កាល​បរិច្ឆេទ​នីមួយៗ​មិនខាន។ វា​ខុស​ពី​កាល​ពី​មុន​នៅ​ពេល​ដែល​មិន​ទាន់​មាន​ Timeline មក​ដល់​អ្នក​ត្រូវ​ធ្វើ​ការ​យ៉ាង​ច្រើន​ដើម្បី​ស្វែង​រក​វា។ ឧទាហរណ៍​អ្នក​ត្រូវ​ការ​ចង់​មើល​ការ​post​របស់​អ្នក​កាល​ពី​ឆ្នាំ​២០០៦ ដូច​នេះ​អ្នក​ត្រូវ​ចូល​ទៅ​ក្នុង​ ហ្វេសប៊ុក Profile ហើយ​ត្រូវ​រង់ចាំ​ឱ្យ​ការ​ផូស​ថ្មីៗ ពី​២០​ឬ​ច្រើន​ជាង​នេះ​ឱ្យ​វា​ដំណើរការ​ចេញ​សិន​ហើយ​បន្ទាប់​មក​ត្រូវ​បើក​មើល​តាម​លំដាប់​នៃ​ការ posts អាច ​ច្រើន​ជាង ៥០០​ដង​ក៏​ថា​បាន។ ដូចនេះ​ប្រសិន​មាន​នរណា​ចង់​មើល​ការ​ផូស​តាំង​ពី​២០០៦​មក​គឺ​សែន​ពិបាក​យ៉ាង ​ខ្លាំង​ដើម្បី​ស្វែង​រក​វា។
ប៉ុន្តែ​ឥឡូវ​នេះ​វា​មិន​ដូច​ពី​មុន ​នោះ​ឡើយ​ រាល់​ការ​ផូស​របស់​អ្នក​មិន​ថា​តាំង​ពី​ឆ្នាំ​២០០៦​ឬ​ឆ្នាំ​ណា​នោះ​ទេ​គឺ​វា ​នឹង​បង្ហាញ​មក​នៅ​ក្នុង​ Timeline របស់ ​អ្នក​ជា​ពុំ​ខាន​ដោយ​អ្នក​គ្រាន់​តែ​មើល​ទៅ​ជ្រុង​ខាង​ស្តាំ​ហើយ​ចុច​​លើ​ ឆ្នាំ​២០០៦ ​បន្ទាប់​មក​វា​នឹង​ចេញ​ការ​ផូស​តាម​ខែ​និមួយៗ​ឱ្យ​អ្នក​ជ្រើស​រើស​។​ហើយ​ កាន់​តែ​ពិសេស​ទៀត​នោះ​ឥឡូវ​នេះ​អ្នក​អាច​ធ្វើ​ការ​គ្រប់​គ្រង​វា​ដោយ​ខ្លួន ​ឯង​ទៀត​ផង។​ដូចនេះ​យើង​មើល​ពី​របៀប​កែ​តម្រូវ​វា​ដូច​ខាង​ក្រោម៖
ធ្វើ​ឱ្យ​ Timeline មាន​លក្ខណៈ​ឯកជន​ភាព
-ជំហាន​ដំបូង​ដើម្បី​ធ្វើ​ឱ្យ​ Profile​ឬ​ Timline របស់​អ្នកមាន​លក្ខណៈ​ឯកជន​ភាព​អ្នក​ត្រូវ​ចូល​ទៅ​កាន់​ ហ្វេសប៊ុក របស់​អ្នក​រួច​យក​ Cursor ចុច​លើ​ Side ក្បែរ​ពាក្យ​ Home រួច​ចុច​លើ Privacy Setting> How You Connect

-​បន្ទាប់​មក​អ្នក​ត្រូវ​ប្ដូរ Setting “Who can post on your timeline?” ហើយ​” Who can look up your timeline by name or contact info?” ពី​ Public ទៅ​ Friends

-បន្ទាប់​មក​ទៀត​អ្នក​ត្រូវ​ចូល​ទៅ​ក្នុង​ Privacy Setting >How Tags Work ហើយ​ផ្លាស់ប្ដូរ​ setting សម្រាប់” Maximum Timeline Visibility” ពី Public ទៅ Friends

-ប៉ុន្តែ​ប្រសិន​បើ​អ្នក​មិន​ចង់​ឱ្យ​អ្នក​ដទៃ​សូម្បី​តែ​មិត្តភក្ដិ​របស់​អ្នក​មើល​ការ​ផូស​របស់​អ្នក​ទេ​នោះ​អ្នក​អាច​ប្ដូរ Setting ពី​ ” Custom” ហើយ​ជ្រើស​រើស​ ” Only Me” ហើយ ​នៅ​ពេល​នោះ​មាន​តែ​អ្នក​ម្នាក់​គត់​ដែល​អាច​មើល​ការ​ផូស​បាន។ចុង​បញ្ចប់​ អ្នក​អាច​ធ្វើ​ឱ្យ​ការ​ផូស​របស់​អ្នក​មាន​ដែន​កំណត់​បាន​ហើយ​ដែល​ធ្លាប់​តែ​ កាល​ពី​មុន​វា​មាន​លក្ខណៈ​ទូទៅ​ប៉ុន្តែ​ឥឡូវ​នេះ​មាន​តែ​មិត្តភក្ដិ​របស់​ អ្នក​អាច​មើល​វា​បាន​តែ​ប៉ុណ្ណោះ។ ម្យ៉ាង​វិញ​ទៀត​ដើម្បី​ធ្វើ​ឱ្យ​ការ​ផូស​របស់​អ្នក​ពី​មុនៗ​អាច​ឱ្យ​ត្រឹម​ តែ​មិត្ត​របស់​អ្នក​មើល​បាន​ដូចនេះ​អ្នក​ត្រូវ​ចូល​ទៅ​ ” Limit the Audience for Past Posts” ហើយ​ចុច​លើ​ ” Manage Past Post Visibility” ហើយ​បន្ទាប់​មក​ចុច​ ” Limit Old Post” រួច​ចុច​ Confirm ជា​ការ​ស្រេច។

របៀប​Hide ការ​ផូស​ពី​មុន
-នៅ​ពេល​ដែល​ចូល​ក្នុង​ Profile ​ហើយ​មើល​ទៅ​លើ​ Timeline របស់​អ្នក​ អ្នក​នឹង​ឃើញ​ List តាម ​ចំនួន​ឆ្នាំ​ គឺ​ចាប់​តាំង​ពី​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​លេង​ហ្វេសប៊ុក ដំបូង​រហូត​ដល់​ពេល​ឥឡូវ។ ចំពោះ​ការ​ផូស​នៅ​ពេល​ខ្លះ​អ្នក​មិន​ចង់​ឱ្យ​អ្នក​ដទៃ​មើល​ផូស​របស់​អ្នក​ ឡើយ​។ ដូច​នេះ​តើ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​ Hide ការ​ផូស​ទាំង​នោះ? ជា​ការ​ពិត​ណាស់​អ្នក​អាច​ធ្វើ​បាន​ដោយ​គ្រាន់​តែ​យក​Cursor ដាក់​លើ​ផូស​របស់​អ្នក​ហើយ​មើល​ទៅ​លើ​ Highlight ខាង​ស្តាំ​រួច​ចុច​យក Edit or Remove រួច​ចុច​យក Hide from Timeline ជា​ការ​ស្រេច។ ដូច​នេះ​នៅ​ពេល​ដែល​ផូស​របស់​អ្នក​ Hidden ហើយ​នោះ​វា​នឹង​មិន​រំខាន​អ្នក​ទៀត​ឡើយ​រហូត​ដល់​ពេល​អ្នក​ Redesign ហ្វេសប៊ុក ម្តង​ទៀត។
ខ្ញុំមានជ្រូក ហើយនេះគឺជាសត្វជ្រូក

Tuesday, July 3, 2012

អាវ​ភ្លៀង អំ​ណាយ​សម្តេច​តេ​ជោ និង​លោកជំទាវ ត្រូវបាន​ផ្តល់ជូន​កង​កម្លាំង នៅ​ជួរមុខ ទិស​យោធភូមិភាគ​ទី​៣ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គីម ប៊ុន​ថា​ន នាំយក​អាវ​ភ្លៀង អំ​ណាយ​សម្តេច​តេ​ជោ​និង​លោកជំទាវ ទៅ​ផ្តល់ជូន​កងកម្លាំង​នៅ​ជួរមុខ​ទិស​យោធភូមិភាគ​ទី​៣ កោះកុង: នៅ​ទីបញ្ជាការ​វរ​សេនា​តូច​លេខ​២ កោះ​យ៉ ចំណុះ​កងពលតូច​លេខ​៣១ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​មណ្ឌល​សី​ម៉ា ខេត្តកោះកុង នៅ​សៀ​ល​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១២ បានរៀបចំ​ពិធី​ប្រគល់​អាវ​ភ្លៀង​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោកជំទាវ​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់​កងកម្លាំង ដែល​កំពុង​ឈរជើង​ការពារ​បូរណភាព​ទឹកដី នៅ​ទិស​យោធភូមិភាគ​ទី​៣ ក្រោម​អធិបតីភាព លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គីម ប៊ុន​ថា​ន នាយករង​ខុ​ទ្ធ​កាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន និង​ជា​អគ្គ​មេ​បញ្ជា ការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង មានការ​អញ្ជើញ​ចូលរួម​ពី​នាយទាហាន នាយ​នគរបាល ជាន់ខ្ពស់ ក្នុង​ជួរ​គណៈបញ្ជាការ​សមរ​ភូមិ​ទិស​យោធភូមិភាគ​ទី​៣​។​ ​ មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ លោក ឧ​ត្ត​ម​សេនីយ៍​ឯក គីម ប៊ុន​ថា​ន ក្នុងនាម​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច តេ​ជោ ហ៊ុន សែន និង​លោកជំទាវ​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ចំពោះ​កងទ័ព ,​កង​នគរបាល​ជួរមុខ​កំពុង​ឈរជើង​ការពារ​ទឹកដី​តាម​បន្ទាត់​ព្រំដែន​នៅ​ទិស​ យោធភូមិភាគ​ទី​៣ ដែល​កន្លងមក បានធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង អនុវត្តបាន​យ៉ាង​ម៉ឺងម៉ាត់​នូវ​បទបញ្ជា​ដ៏​មាន​ប្រសិទ្ធភាព​របស់​សម្តេច​តេ​ ជោ ក្នុង​សិទ្ធិ​ស្វ័យការពារ​ទឹកដី​កន្លងមក​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ ឯក​បាន​បន្តថា ការផ្តល់​អាវ​ភ្លៀង ក្នុងខណៈ​ពេលនេះ​គឺមាន​សារៈសំខាន់​បំផុត​ស្របទៅនឹង​ពេលដែល​រដូវវស្សា​នឹង​ ឈានចូល​មកដល់​។ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គីម ប៊ុន​ថា​ន បាន​ផ្តាំផ្ញើ​ដល់​នាយទាហាន នាយទាហានរង និង ពលទាហាន និង​កង​នគរបាល​ទាំងអស់ ត្រូវ​មានការ​ប្រុង​ប្រ​យ​ត្ន័​ជានិច្ច និង​គ្រប់គ្រង​កម្លាំង​ឲ្យ​បានល្អ ថែរក្សា​ទុកដាក់​នូវ​អាវុធយុទ្ធភណ្ឌ និង​គ្រឿង​បំពាក់​នានា​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ជីក​លេណដ្ឋាន​ឲ្យ​បាន​រឹងមាំ និង​ត្រូវ​ខឹ​ត​ខំ​ហ្វឹកហ្វឺន​លើ​គ្រប់​មុខជំនាញ ដើម្បី​ឲ្យ​ក្លាយជា កងទ័ព​, កង​នគរបាល​អាជីព មាន​សមត្ថភាព​គ្រប់គ្រាន់ នៅក្នុង​ការបំពេញភារកិច្ច​ការពារជាតិ​មាតុភូមិ​។ ​ទន្ទឹមនឹង​ នោះដែរ ក៏ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការកសាង និង​ពង្រីក​ជីវភាព​គ្រួសារ​តាមរយៈ​ការដាំ​ដំណាំ​គ្រប់​ប្រភេទ និង​ចិញ្ចឹមសត្វ ដើម្បី​លើក​កំពស់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ឲ្យ​កាន់តែ​ប្រសើរ ឡើង​ថែមទៀត​។ ​ ក្នុងនាម​នាយទាហាន នាយទាហានរង ពលទាហាន និង​កងកំលាំង​នគរបាល ដែល​ឈរជើង​យ៉ាងរឹងមាំ​នៅតាម​បណ្តោយ​ព្រំដែន​ជួរមុខ​ទិស​យោធភូមិភាគ​ទី​៣ ទាំងមូល សូម​គោរព​ថ្លែង អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជូន​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង លោកជំទាវ​គតិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ឧបត្ថម្ភ​អាវ​ភ្លៀង​ដល់​កងទ័ព​, កង​នគរបាល សំរាប់​ត្រៀម លក្ខណៈ​មុនពេល​រដូវរ​ភ្លៀង​ចូលមក​ដល់​។ ការជួយឧបត្ថម្ភ​នេះ គឺមាន​ជា​រៀងរាល់​រដូវ​កាល គឺ​រដូវភ្លៀង​ផ្តល់​អាវ​ភ្លៀង និង រដូវរងារ​ផ្តល់​អាវ​រងារ​បន្ថែម​លើ​ការជួយឧបត្ថម្ភ​គ្រឿង​បំពាក់​ដល់​កងទ័ព មាន​គ្រប់​លទ្ធភាព និង​គ្រប់​សមត្ថភាព​ប្រយុទ្ធ ជួយ​ដល់​ការកសាង​ផ្លូវ​គមនាគមន៍ ផ្លូវ​ចល័ត​ខ្វាត់ខ្វែង តាម​ព្រំដែន ជួយ​កសាង​ភូមិ​ឃុំ​អភិវឌ្ឍន៍ កសាង​អគារ​ស្នាក់នៅ អគារ​ទីបញ្ជាការ ផ្ទះ​គ្រួសារ​កងទ័ព ស្រះ​ទឹក អណ្តូងទឹក ដី​បង្កបង្កើនផល មាន​មន្ទីរពេទ្យ សាលារៀន វត្ត​អារាម ធ្វើ​ឲ្យ​កងទ័ព​កាន់​តែមាន​លំនឹង​ក្នុងការ​ប្រយុទ្ធ និង​ត្រៀមប្រយុទ្ធ​អនុវត្ត​សិទ្ធិ​ស្វ័យការពារ​ទឹកដី​។ ​កត្តា​ ទាំងនេះ គឺ​បានធ្វើ​ឲ្យ​កងទ័ព និង​កង​នគរបាល ព្រមទាំង​គ្រួសារ​នៅ​សមរភូមិ​មុខ និង ប្រជាពលរដ្ឋ ព្រះសង្ឃ តាម​បណ្តោយ​ព្រំដែន​ទាំងអស់ បាន​ប្តេជ្ញា​ការពារ​និង​ហ៊ាន​ធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង ក្នុងការ​ការពារ​បូរណភាព​ទឹកដី និង​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​បេក្ខភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​អាណត្តិ​ទី​៥ និង​អាណត្តិ​ក្រោយៗ​ទៀត ហើយ​បានចាត់ទុក​លោកជំទាវ​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​បងស្រី​ម្នាក់ ជា​មាតា​ម្នាក់​ដ៏​កក់ក្តៅ ព្រមទាំង​គាំទ្រ​លោកជំទាវ​គតិ​ព្រឹទ្ធ​បណ្ឌិត​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា ​ជា​រៀងរហូត​៕
ចក្រភព​អង់គ្លេស​មានកម្ម​វិធី​នយោបាយ ជំរុញ​សេដ្ឋកិច្ច​សហគមន៍​អាស៊ាន​ឲ្យ​កាន់តែ​រឹងមាំ Give our kids a better deal លោក Jeremy Browne អនុរដ្ឋមន្ត្រី នៃការិយាល័យការបរទេស នៃ​ចក្រភព​អង់គ្លេស ​ចូលរួម​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបថត : ស៊ីវ ចាន់ណា) ភ្នំពេញ: ​លោក Jeremy Browne អនុរដ្ឋមន្ត្រី នៃការិយាល័យការបរទេស នៃ​ចក្រភព​អង់គ្លេស បាន​ចូលរួម​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១២ នៅ​វិមាន​សន្តិភាព​។​ ​ បន្ទាប់ពី​បញ្ចប់​ជំនួប លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្ដេចនាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា លោក Jeremy Browne ជម្រាប់ជូន​សម្ដេចនាយក​រដ្ឋមន្ត្រី​ថា នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​១ ក្នុង​ឆាកជីវិត​របស់លោក​ម​ក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​។ លោក Jeremy បាន​បញ្ជាក់ថា “​ដំណើរ​ទស្សនកិច្ច​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​នយោបាយ​របស់​ចក្រភព​អង់គ្លេស ក្នុងការ​ពង្រីក និង​ពង្រឹង​ទំនាក់ទំនង​រវាង​ចក្រភព​អង់គ្លេស និង​កម្ពុជា ក៏ដូចជា​ទំនាក់ទំនង​រវាង​ចក្រភព​អង់គ្លេស និង​តំបន់​អាស៊ីអាគ្នេយ៍​”​។​ ​ លោក Jeremy Browne បាន​មានប្រសាសន៍ថា ចក្រភព​អង់គ្លេស​មានកម្ម​វិធី​នយោបាយ ធ្វើការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ឡើង​ជាមួយនឹង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល ដែល​កំពុងមាន​ទំនាក់ទំនង​ល្អ ធ្វើការ​ជាមួយគ្នា​មាន​ភាពជិតស្និទ្ធ ជំរុញ​សេដ្ឋកិច្ច និង​សហគមន៍​អាស៊ាន​ឲ្យ​កាន់តែ​រឹងមាំ​ឡើង​។ ​ ក្នុងន័យ​នេះដែរ លោក Jeremy ក៏បាន​ធ្វើការ​កត់សម្គាល់​ថា នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង មាន​ភាពអនុគ្រោះ​យ៉ាងខ្លាំង​ក្នុង​ការធ្វើ​ធុរៈកិច្ច ដើម្បី​ឲ្យ​បានជា​ការទទួល​ជោគជ័យ​។ លោក​បាន​បន្តថា អ្វីដែល​លោក​ស្វែងយល់​នោះ គឺ​កម្ពុជា​មានការ​ងាយស្រួល​ក្នុង​ការធ្វើ​ធុរៈកិច្ច​ទទួលជោគជ័យ ដោយ​មិនមាន​ការិយាល័យ​ធិបតេយ្យ​ច្រើន​នោះឡើយ​។​ ​ជាការ​ឆ្លើយតប​ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្ដែង​នូវ​ការស្វាគមន៍ និង​សម្ដែង​នូវ​ក្ដី​រីករាយ​យ៉ាងខ្លាំង ចំពោះ​កម្មវិធី​នយោបាយ​របស់​ចក្រភព​អង់គ្លេស​។ សម្ដេច​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ តាមរយៈ​កម្មវិធី​នយោបាយ​នេះ នឹងមាន​ការរីកចម្រើន ហើយ​ជាងនេះទៅទៀត ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​របស់​ចក្រភព​អង់គ្លេស មកកាន់​កម្ពុជា សម្ដេច​តេ​ជោ​មាន​ក្ដី​សង្ឃឹមថា នឹងមាន​ការរីកចម្រើន​។ ឆ្លៀត​ក្នុងឱកាស​នោះដែរ សម្ដេចនាយក​រដ្ឋមន្ដ្រី បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ចក្រភព​អង់គ្លេស​ដែល​កន្លងមក តែងតែ​ផ្ដល់​ជា​ជំនួយ​ជួយ​ដល់​កម្ពុជា​៕
តាមដានពត៏មានថ្មីៗ កម្មករ​កាត់ដេរ បាតុកម្ម បិទ​ផ្លូវ​ជាតិ​លេខ​៤ នៅ​ជិត​ផ្សារ​បែក​ចាន ស្រុក​អង្គស្នួល​ (ថ្ងៃទី 4 កក្កដា 2012, ម៉ោង 09:55:AM) | ដោយ: រតនា ខេត្តកណ្តាល: ​កម្មករ​រោងចក្រ​កាត់ដេរ តៃយ៉ាង ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ជាង ៣.០០០ នាក់ ដឹកនាំ​ដោយ​លោក​រ៉ុង ​ឈុន ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា បាន​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ ៤ ម្តុំ​ផ្សារ​បែក​ចាន នា​ព្រឹក​ម៉ោង​ប្រហែល ៨ ថ្ងៃទី​៤​កក្កដា ឆ្នាំ​២០១២​។ មក​ដល់​ម៉ោង​ជាង ៩​ព្រឹក​នេះ កម្មករ​នៅ​តែ​បន្ត​ឈរ​បិទផ្លូវ ដោយ​គ្មាន​ដំណោះស្រាយ​។​ ​លោក រ៉ុង ឈុន ដែល​ចូលរួម​តវ៉ា​ជាមួយនឹង​កម្មករ ​បានឲ្យដឹងថា ការតវ៉ាឈរ​បិទ​ផ្លូវ​ជាតិ​លេខ​៤ ដោយសារ​តែ​ភាគី​រោងចក្រ​កាត់ដេរ តា​យ យ៉ាង បាន​ចាក់​មេក្រូរំខាន​ដល់​ការតវ៉ា​របស់​កម្មករនៅ​មុខ​រោងចក្រ​កាត់ដេរ​។ កម្មករ​រោងចក្រ​កាត់ដេរ តា​យ យ៉ាង ក៏​ទាមទារ​នូវ​លក្ខខណ្ឌ ៥ ចំណុច រួមមាន ប្រាក់​អត្ថប្រយោជន៍​សម្រាប់​កម្ម​ក​រ ប្រាក់​ថ្លៃ​ធ្វើដំណើរ និង​ស្នាក់នៅ ១៥ ដុល្លារ​ក្នុង​មួយខែ ប្រាក់​ថ្លៃ​ទឹកដោះគោ សម្រាប់​កម្មការិនី ដែល​មាន​កូនខ្ចី​ចំនួន ១៥ ដុល្លារ ក្នុង​មួយ​ខែ ប្រាក់រង្វាន់​ទៀងទាត់ ១៥​ដុល្លារ​ក្នុង​មួយខែ និង​ទាមទារ​កុំ​ឲ្យ​ថៅកែ​រោងចក្រ​កាត់​ប្រាក់ខែ​កម្មករ នៅពេលដែល​ពួកគេ​សុំ​ច្បាប់​ឈប់សម្រាកជាដើម​។​ ​លោក រ៉ុង ឈុន បន្តថា នៅ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១២ លោក​នឹង​ដឹកនាំ​កម្មករ ដើរ​ហែ​ក្បួនចេញ​ពី​រោងចក្រ​កាត់ដេរ តៃយ៉ាង ទៅកាន់​ការិយាល័យ​ផ្ទះ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ស្ថានទូត​អាមេរិក និង​សហគមន៍​អឺរ៉ុប ដើម្បី​ស្វែងរក​អន្តរាគមន៍​។ ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្រុមកម្មករប្រដាប់ដោយដំបង និងដុំថ្ម បានឈរបិទផ្លូវជាតិលេខ៤ នៅម្តុំផ្សារបែកចាន បណ្តាលឲ្យកកស្ទះចរាចរណ៍ជាង ២ គីឡូម៉ែត្រ។ កម្លាំងប៉ូលិស​ខេត្ត និងអភិបាលខេត្តកណ្តាល កំពុងចុះទៅអន្តរាគមន៍លើករណីនេះ។ លោកស្នងការបានបន្ថែមថា លោករ៉ុង ឈុន ដឹកនាំកម្មករធ្វើបាតុកម្មនេះ ដើម្បីតែ​បម្រើ​ផលប្រយោជន៍គណបក្សប្រឆាំងប៉ុណ្ណោះ៕
ត្រូវលុបបំបាត់អំហិង្សាក្នុងគ្រួសារ
បុគ្គលិក(Mfone)
ទីតាំងសាកល់វិទ្យាល័យបាត់ដំបង
Logo(UBB)
ទីតាំងប្រសាទឯកភ្នំ
រស់នៅលើទឺកដីប៉ៃលិនសំបូរទៅដោសម្បត្តិធម្មជាតិ
និស្សិតទាំងអស់(IT)
Logo BBU(Build Bright University)

សូមស្វាគមន៍: ជូនពរអោយមានសម្រស់ស្រស់ស្អាត ពី​បង

សូមស្វាគមន៍: ជូនពរអោយមានសម្រស់ស្រស់ស្អាត ពី​បង: ជូនពរអោយមានសម្រស់ស្រស់ស្អាត នឺង រៀនកាន់តែពូកែ ពី​បងណា​